Facebook

Tuesday, October 25, 2016

ផ្តល់ឱកាសអេាយអ្នកដទៃស្មេីនឹងផ្តល់ឱកាសអេាយខ្លួនឯង


កាលនៅពីក្មេងៗ មានរឿងនិទានមួយទាក់ទងនឹងរដូវរងាក្នុងឆ្នាំមួយ... អ្នកលក់នំ ម៉ាន់ថូវ (ប្រភេទអាហារចិន) និងអ្នកលក់ខោអាវរងា បាននាំគ្នាគេចពីព្យុះព្រិលទៅជ្រកក្នុងរោងអ្នកតាដែលត្រូវគេបោះបង់ចោលមួយកន្លែង។ លុះពេលព្រលប់រាត្រីឈានចូលមកដល់ អ្នកលក់នំម៉ាន់ថូវរងាយ៉ាងខ្លាំង ចំណែកអ្នកលក់ខោអាវរងាវិញក៏ហេវខ្លាំងណាស់ដែរ។ ប៉ុន្តែដោយសារតែគេទាំងពីរនាក់នឹកក្នុងចិត្តថា ពួកគេទាំងសងខាងសុទ្ធតែមានរឿងត្រូវសុំគ្នាទៅវិញទៅមក ទើបគ្មានអ្នកណាមួយសុខចិត្តហាមាត់សុំគ្នាមុនឡើយ។ មួយសន្ទុះធំកន្លងផុតទៅ អ្នកលក់នំម៉ាន់ថូវ ក៏ពោលឡើងថា "ស៊ីនំមួយសិន!" អ្នកលក់ខោអាវរងា ក៏កាច់ផូងវិញថា "អញពាក់អាវរងាមួយសិន!"។ មួយសន្ទុះមកទៀត ម្នាក់ក៏ស៊ីនំ ឯម្នាក់ទៀតក៏ពាក់អាវរងារបស់ខ្លួនអញ្ចឹងទៅ!"។ រឿងហ្នឹងគឺវាអញ្ចឹង!... អ្នកលក់នំ ចេះតែស៊ីនំទាំងរងាជិតដាច់ខ្យល់។ ឯម្នាក់ទៀតក៏ចេះតែពាក់អាវរងា ទន្ទឹមនឹងឃ្លានជិតដាច់ពោះ។ ទីបំផុតគឺ "ស្លាប់ដូចគ្នា"។ ម្នាក់ស្លាប់ដោយរងា ឯម្នាក់ទៀតស្លាប់ដោយឃ្លាន ទន្ទឹមនឹងគេម្នាក់ៗសុទ្ធតែមានផ្លូវដោះដូរគ្នាបាន តែបែរជារារាំង មិនព្រមបើកផ្លូវឲ្យនរណា គឺប្រៀបដូចជាមិនបើកផ្លូវឲ្យខ្លួនឯងអញ្ចឹងដែរ។ 


0 on: "ផ្តល់ឱកាសអេាយអ្នកដទៃស្មេីនឹងផ្តល់ឱកាសអេាយខ្លួនឯង"