Facebook

Tuesday, October 25, 2016

មាសប្រាំរយដំឡឹងទិញយកឆ្អឹងសេះ


នៅសម័យបុរាណ យូរលង់មកហើយ មានមហាក្សត្រមួយអង្គបានប្រកាសថា ព្រះអង្គព្រមចំណាយមាសមួយពាន់តម្លឹងដើម្បីទិញសេះណាដែលមានកម្លាំងខ្លាំងក្លា អាចរត់បានមួយថ្ងៃរាប់ពាន់លី...ប៉ុន្តែរហូតដល់ ៣ឆ្នាំ ទៅហើយ ព្រះអង្គនៅតែមិនទាន់ទិញបានសេះល្អសូម្បីមួយក្បាល...ក្រោយមកមាននាម៉ឺនម្នាក់បានចេញមុខស្ម័គ្រចិត្តថា ខ្លួននឹងទៅស្វែងរកសេះដ៏ពូកែ អាចរត់បានចម្ងាយរាប់ពាន់លីនោះមកថ្វាយ។ ក្សត្រអង្គនោះក៏ប្រទានមាសមួយពាន់តម្លឹងឲ្យទៅគាត់។ នាម៉ឺនម្នាក់នោះចំណាយពេលបីខែ ទើបរក "សេះពាន់លី" នោះជួប។ ប៉ុន្តែសេះមួយក្បាលនោះទើបតែងាប់ថ្មីៗ ឯនាម៉ឺននោះក៏បានចំណាយមាសប្រាំរយតម្លឹង ទិញយកឆ្អឹងក្បាលសេះនោះត្រឡប់មកវិញ... ព្រះរាជាទ្រង់ពិរោធជាខ្លាំង ព្រះអង្គទ្រង់ស្រែកគំហកឲ្យថា "យើងត្រូវការសេះមានជីវិត!... ហេតុអីក៏ឯងយកមាសប្រាំរយតម្លឹង ទៅទិញក្បាលសេះដែលងាប់ទៅហើយ មកអញ្ចឹង? នាម៉ឺននោះក្រាបទូលថា... សូមព្រះអង្គកុំទាន់អាលខ្ញាល់ធ្វើអ្វីក្រាបទូល!... ព្រះអង្គទ្រង់ព្រះតម្រិះសាកលមើល... យើងរង់ចាំអស់បីឆ្នាំទៅហើយ នៅតែមិនទាន់ទិញសេះពាន់លីបានមួយក្បាលផង បានន័យថា ប្រហែលជានៅលើផែនដីនេះគ្មានសេះពាន់លីទេដឹង? តាមពិតគឺមិនមែនដូច្នោះទេ តែដោយសារមនុស្សមិនជឿថាតើព្រះអង្គនឹងព្រមចំណាយមាសមួយពាន់តម្លឹងដើម្បីទិញសេះពាន់លីនោះមែនឬយ៉ាងណា? ថ្ងៃនេះ ទូលបង្គំបានចំណាយមាសត្រឹមតែប្រាំរយតម្លឹង ដើម្បីទិញឆ្អឹងក្បាលសេះពាន់លីនោះយកមកថ្វាយព្រះអង្គ ពេលដំណឹងនេះបានលេចឮទៅគ្រប់ទិសទីនោះ... មនុស្សម្នាគេក៏នឹងជឿថាបើត្រឹមតែឆ្អឹងសេះពាន់លី ព្រះអង្គព្រមចំណាយមាសប្រាំរយតម្លឹងដើម្បីទិញយកសេះល្អមកនោះ? ដល់ពេលនោះ ព្រះអង្គនឹងមិនបាច់ព្រួយព្រះទ័យទៀតទេនឹងថា គ្មានសេះពាន់លីនាំដល់មាត់ទ្វារវាំងនោះ?... គឺពិតដូចជាការគិតរបស់នាម៉ឺននោះមែន... មិនយូរប៉ុន្មានព្រះមហាក្សត្រក៏ទិញសេះពាន់លីបានរហូតដល់ទៅបីក្បាលឯណោះ៕

0 on: "មាសប្រាំរយដំឡឹងទិញយកឆ្អឹងសេះ"