Facebook

Tuesday, October 25, 2016

បដិសេធដេាយប្រេីឥទ្ធិពលបុគ្គលសំខាន់


នៅក្នុងសម័យរាជវង្សសុង មានមហាសេនាបតីម្នាក់ចង់ធ្វើកំណែទម្រង់របបគ្រប់គ្រង ទើបសុំមតិយោបល់ពីទីប្រឹក្សា។ បើទីប្រឹក្សានោះបញ្ចេញយោបល់ត្រង់ៗថា "មិនអាចកែប្រែបានទេ..." ទីប្រឹក្សានោះនឹងត្រូវកាត់ក្បាលចោលភ្លាម តែបើទីប្រឹក្សានោះបញ្ចេញយោបល់ស្របតាមគំនិតរបស់គាត់ នគរសុងមុខជានឹងត្រូវជួបវិបត្តិដ៏ធ្ងន់ធ្ងរនាពេលក្រោយជាមិនខាន។ ទីប្រឹក្សានោះគិតហើយគិតទៀត នៅទីបំផុតគាត់ក៏និយាយឡើងថា "ការកែប្រែលើកនេះបាន តែខុងជឺ បានពោលថា..." នេះបង្ហាញឲ្យឃើញថា ប្រឆាំងនឹងទស្សនៈរបស់ខុងជឺ។ លោកសេនាបតីក៏គាំងទ្រឹងមិនដឹងថាធ្វើអ្វីកើត មានតែត្រឡប់ទៅពិនិត្យមើលផែនការរបស់ខ្លួនឡើងវិញជាថ្មី។ ឯក្បាលរបស់ទីប្រឹក្សានោះក៏រក្សានៅដូចដើម៕

0 on: "បដិសេធដេាយប្រេីឥទ្ធិពលបុគ្គលសំខាន់"