Facebook

Tuesday, October 25, 2016

ធ្វេីជាមនុស្សត្រូវមានចិត្តទូលាយ


ខុងជឺ បានពោលថា " មនុស្សដើមទ្រូងប្រាំហត្ថ តែងមានសន្តានចិត្តទូលំទូលាយ ឯមនុស្សកំទេចកំទី នឹងមានសន្តានចិត្តចង្អៀតចង្អល់។ មនុស្សទាំងពីរប្រភេទនេះ ខុសគ្នាដូចមេឃ និងដី... ចិត្តទូលាយគឺចេះយល់ពីជម្រៅចិត្ត ចេះអធ្យាស្រ័យ មានក្តីសប្បុរស... ចិត្តចង្អៀត គឺចេះតែតម្រូវចិត្តខ្លួនឯង ទើសទែងនឹងអ្នកដទៃដែលមិនមែនជាបក្សពួករបស់ខ្លួន ដោយមិនគិតថា តើអ្នកដទៃគេមានអារម្មណ៍យ៉ាងណានោះទេ។ ហេតុនេះ បើយើងចង់ធ្វើកិច្ចការធំៗឲ្យសម្រេចបានផ្លែផ្កា ចង់សាងលទ្ធផលការងារឲ្យមានគុណភាពលេចធ្លោ សូមកុំគិតថា ខ្លួនឯងត្រូវជានិច្ចឲ្យសោះ ព្រោះនៅលើលោកនេះ មានមនុស្សឆ្លាតច្រើនណាស់ ដែលអាចធ្វើជាគ្រូរបស់អ្នកបាន៕

0 on: "ធ្វេីជាមនុស្សត្រូវមានចិត្តទូលាយ"