Tuesday, October 25, 2016
ដកថយដេីម្បីវាយលុក
ក្នុងប្រទេសចិន សិស្សទាំងអស់សុទ្ធតែបានសិក្សាពីរឿង "ឆាវគុយ ប្រមើលមើលស្ថានភាពសឹក" ដែលរៀបរាប់ពីអ្នកគ្រប់គ្រងកងទ័ពសម័យចានកួក។ ឆាវគុយ បានជួយធ្វើសឹកសង្រ្គាមដល់ស្តេចនគររបស់ខ្លួន។ នៅពេលសត្រូវវាយស្គរដើម្បីវាយលុកចូលប្រយុទ្ធ ព្រះមហាក្សត្រក៏បញ្ជាឲ្យពួកពលសេនាចេញទៅទប់ទល់តែឆាវគុយបានឃាត់ឲ្យផ្អាកសិន។ បន្ទាប់ពីទ័ពសត្រូវវាយស្គរលើកទី៣ ឆាវគុយក៏ផ្តល់យោបល់ឲ្យចេញទ័ពទៅវាយប្រហារជាបន្ទាន់។ គោលបំណងសំខាន់របស់គេគឺចង់កាត់បន្ថយភាពក្លៀវក្លា និងសន្ទុះមួយខ្យល់របស់សត្រូវសិន ដូចពំនោលដែលពោលថា "វាយស្គរលើកទីមួយ ទឹកចិត្តក្លៀវក្លា វាយស្គរលើកទីពីរ ទឹកចិត្តចុះខ្សោយ វាយស្គរលើកទីបី លែងចង់ប្រយុទ្ធ"៕
About Unknown
SRG Services Cambodia is uniquely positioned to provide you with the social media management services and results you need to help grow your business or achieve your goals. We hope that you have gotten a detailed view into how we manage the social media for our clients, and have the confidence you need to select SRG Services Cambodia for this engagement.
Subscribe to:
Post Comments (Atom)
0 on: "ដកថយដេីម្បីវាយលុក"