Facebook

Wednesday, October 26, 2016

ចេះដាក់ខ្លួនឳនលំទេានពេលចាំបាច់










Benjamin Franklin ជាបុគ្គលមួយរូបមានកិត្តិនាមជាបិតានៃជនជាតិអាមេរិកកាំង។ កាលពីនៅយុវវ័យ គាត់ធ្លាប់បានទៅសួរសុខទុក្ខចាស់ព្រឹទ្ធាចារ្យម្នាក់។ គ្រានោះគាត់គឺជាកំលោះក្លាហានម្នាក់ ចូលចិត្តដើរងើយមុខពើងទ្រូង ទម្ងន់ជើងដើរធ្ងន់ៗ ហើយនៅពេលដែលដើរចូលតាមច្រកទ្វារនោះក្បាលរបស់គាត់បានបុកនឹងស៊ុមទ្វារខាងលើលាន់ឮផូង... គាត់ឈឺពេកក៏យកដៃអង្អែលឡើងញាប់ស្មេរ ខណៈពេលកំពុងសម្លឹងមើលឃើញស៊ុមទ្វារខាងលើទាបជាងពាក់កណ្តាលក្បាល។ ព្រឹទ្ធាចារ្យរូបនោះបានចេញមក ទទួលឃើញអាការៈដូច្នេះក៏អស់សំណើច គាត់ក៏ពោលឡើងថា "មនុស្សយើង បើចង់បានជីវិតប្រកបដោយក្តីសុខក្សាន្តត្រាណនោះ ត្រូវចងចាំជានិច្ចថា ត្រូវចេះឱនលំទោននៅពេលចាំបាច់ផង... នេះក៏ជារឿងមួយដែលយើងចង់បង្រៀនឯងដែរ"


Franklin ប្រកាន់ខ្ជាប់នូវពាក្យប្រៀនប្រដៅរបស់ព្រឹទ្ធាចា្យនៅគ្រានោះហើយអនុវត្តបានជាផ្លែផ្កាដ៏មានតម្លៃជាទីបំផុត និងបដិបត្តិធ្វើជាគោលការណ៍ដ៏សំខាន់សម្រាប់ជីវិតរបស់គាត់នៅក្នុងសង្គម។ ជាការពិតណាស់ Franklin បានទទួលប្រយោជន៍ដ៏ច្រើនលើសលប់ពីពាក្យប្រៀនប្រដៅមួយឃ្លានេះ។ ក្រោយមកទៀត គាត់បានសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងស្នាដៃដ៏ច្រើនឥតគណនារហូតក្លាយជាអច្ឆរិយបុគ្គលនាសម័យកាលនោះ។ គ្រាមួយ គាត់បានពោលក្នុងការសន្ទនាគ្នាមួយថា "ពាក្យណែនាំ ប្រៀនប្រដៅដាស់តឿនសតិខ្ញុំ របស់លោកព្រឹទ្ធាចារ្យនៅពេលនោះ ពិតជាបានជួយខ្ញុំយ៉ាងច្រើនសន្ធឹកសន្ធាប់ពិតមែន"។

0 on: "ចេះដាក់ខ្លួនឳនលំទេានពេលចាំបាច់"